SomniengJob Jobs in Cambodia

Sales Executive

Hi-Tech drinking water

📍 Phnom Penh 💼 Full-time 💰 $300 - $399 👤 Sex: Both

Job Description

• ជំរុញការលក់ និងសម្រេចគោលដៅ៖ រៀបចំយុទ្ធសាស្ត្រលក់ដើម្បីសម្រេចឱ្យបាននូវទិន្នផលលក់ខ្ពស់ប្រចាំខែ (ឧទាហរណ៍៖ ការចែកចាយឱ្យបានរាប់ម៉ឺនកេសក្នុងមួយខែៗ) ។
• គ្រប់គ្រង និងពង្រីកបណ្តាញចែកចាយ៖ ស្វែងរកអតិថិជនថ្មីៗ និងថែរក្សាទំនាក់ទំនងជាមួយម៉ូយចាស់ៗ ទាំងក្នុងទម្រង់ HORECA (សណ្ឋាគារ ភោជនីយដ្ឋាន ហាងកាហ្វេ) ទីផ្សារទំនើប (Modern Trade) និងទីផ្សារទូទៅ (General Trade) ក្រុមហ៊ុន Hi-Tech យើងខ្ញុំត្រូវការជ្រើសរើស។
• រៀបចំផែនការផ្លូវ (Route Optimization): សហការជាមួយក្រុមដឹកជញ្ជូន និងកំណត់តំបន់ចែកចាយ (Polygon Zones) ដើម្បីបង្កើនប្រសិទ្ធភាពនៃការចុះទីផ្សារ ។
• គ្រប់គ្រងយុទ្ធនាការ និងព្រឹត្តិការណ៍៖ ដឹកនាំ និងសម្របសម្រួលការលក់ក្នុងឱកាសបុណ្យទាន ឬព្រឹត្តិការណ៍ធំៗដែលមានមនុស្សកុះករ ។
• របាយការណ៍ទីផ្សារ៖ តាមដានស្តុកទំនិញប្រចាំថ្ងៃ ពិនិត្យមើលសកម្មភាពដៃគូប្រកួតប្រជែង និងធ្វើរបាយការណ៍លក់ជូនថ្នាក់ដឹកនាំ ។

Job Requirements

• ការអប់រំ៖ និស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែក គ្រប់គ្រងពាណិជ្ជកម្ម ទីផ្សារ (Sales & Marketing) ឬជំនាញដែលពាក់ព័ន្ធ។
• បទពិសោធន៍៖ មានបទពិសោធន៍ការងារយ៉ាងតិច ១ ទៅ ២ ឆ្នាំ ក្នុងផ្នែកលក់ខាងក្រៅ (Outdoor Sales) ឬផ្នែកទំនិញប្រើប្រាស់រហ័ស (FMCG) Sales Engineer, Sales Administrator, and Sales Executive, ផ្នែកលក់ខាងក្រៅ (Sale Outdoor) ។
• ជំនាញទន់៖ មានជំនាញទំនាក់ទំនងល្អ ជំនាញចរចា និងដោះស្រាយបញ្ហាជាមួយអតិថិជនបានរហ័ស។
• ជំនាញបច្ចេកវិទ្យា៖ ចេះប្រើប្រាស់កម្មវិធីកុំព្យូទ័រមូលដ្ឋាន (MS Office, Google Sheets) និងប្រព័ន្ធផ្សព្វផ្សាយឌីជីថលដើម្បីតាមដានការងារ ។

Company Description

HI-TECH Drinking Water គឺជាក្រុមហ៊ុនផលិត និងចែកចាយទឹកពិសាដែលផ្តោតលើគុណភាព ផលិតផលសុវត្ថិភាព និងការផ្តល់សេវាកម្មល្អជូនអតិថិជន។ ក្រុមហ៊ុនមានគោលបំណងធានាថាដំណើរការផលិត និងប្រតិបត្តិការអាជីវកម្មអនុវត្តតាមស្តង់ដារ និងនីតិវិធីដែលបានកំណត់។

Company Contact

📍
#354 Bis, Street 369, Phnom Penh, Cambodia